លែងពិបាកបញ្ជាទិញពីបរទេសហើយ! ចង់បានកម្រាលព្រំស្អាតប្លែក កម្រាលជើងមានតម្លៃធូរថ្លៃកុំភ្លេចហាងលក់ព្រំ Our Stuff carpet/ Our Stuff Home
កាលពីមុន នៅពេលដែលបងប្អូនប្រជាជនខ្មែរចង់បានកម្រាលព្រំដាក់ក្នុងផ្ទះ ឬកម្រាលជើងត្រូវដើរផ្សាររើសយ៉ាងយូរទម្រាំត្រូវចិត្ត ចំណែកអ្នកខ្លះវិញត្រូវប្រើពេលដើម្បីកម្មង់ពីបរទេសដើម្បីបញ្ជាទិញផងដែរ។ ប៉ុន្តែ នៅពេលនេះបងប្អូនលេងពិបាកទៀតហើយ ប្រសិនជាចង់បានកម្រាំព្រំស្អាតៗគ្រប់ម៉ូត កម្រាលជូតជើងមានគុណភាពល្អតម្លៃធូរថ្លៃអាចកម្មង់ទិញពីហាង Our Stuff carpet/ Our Stuff Home នៅប្រទេសកម្ពុជាបាន។
ថ្លែងប្រាប់សារព័ត៌មាន Business Cambodia លោកសុខ លីអ៊ាវជុងនិងភរិយា បាននិយាយថា កាលពីដើមឆ្នាំ២០១៦ លោកបានបង្កើតផេកមួយដែលមានឈ្មោះថា Our Stuff carpet/ Our Stuff Home ដែលជាអាជីវកម្មបែបលក្ខណៈគ្រួសារដោយធ្វើការថតរូបផលិតផលរួចបង្ហោះលក់នៅក្នុងបណ្តាញសង្គមអនឡាញតែប៉ុណ្ណោះ ហើយនៅពេលដែលលោកចាប់ផ្តើមរកស៊ីដំបូងៗនោះគឺបានជួបប្រទះនៅបញ្ហាជាច្រើន ដោយកាលនោះប្រជាជនកម្ពុជាយើងភាគច្រើន នៅមិនទាន់មានការពេញនិយមប្រើប្រាស់កម្រាលព្រំប្រណីតក្នុងគេហដ្ឋាននៅឡើយទេ ដែលធ្វើឱ្យលោកពិបាកក្នុងការណែនាំផលិតផលជូនអតិថិជនយល់និងប្រើប្រាស់កម្រាល់ព្រំក្នុងគេហដ្ឋានណាស់។
ស្ថាបនិក Our Stuff carpet/ Our Stuff Home បានបន្តទៀតថា ព្រោះតែអតិថិជនបានបញ្ជាទិញកម្រាលព្រំពីហាងរបស់លោកហើយទទួលបានដូចរូបពិតៗដែលមានគុណភាពល្អ ស្អាត បែបនេះហើយទើបពីមួយថ្ងៃទៅមួយថ្ងៃហាងកម្រាលព្រំOur Stuff carpet/ Our Stuff Homeទទួលបានការគាំទ្រកាន់តែខ្លាំង ស្របពេលប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន សំណង់បូរី អគារពាណិជ្ជកម្ម អចលទ្រព្យមានសន្ទុះកើនឡើងទើបធ្វើឱ្យការតុបតែងគេហដ្ឋានកាន់តែមានតម្រូវការខ្លាំង ទើបធ្វើឱ្យលោកសុខ លីអ៊ាវជុងជាមួយភរិយា បានខំប្រឹងពង្រីកអាជីវកម្មបន្ថែមរហូតដល់ឆ្នាំ២០១៩ លោកបានប្រែពីអ្នកលក់កម្រាលព្រំតាមអនឡាញ មកក្លាយជាហាងផ្គត់ផ្គង់កម្រាលព្រំ គ្រប់ប្រភេទមុនគេនៅកម្ពុជា។
លើសពីនេះទៅទៀត ប្តីប្រពន្ធទាំងពីររូបនេះក៏ដាក់មហិច្ឆតាថា នឹងធ្វើឱ្យហាងលក់កម្រាលព្រំរបស់ខ្លួនមានទីតាំងបង្ហាញផលិតផលផ្ទាល់ខ្លួនមុនគេបង្អស់នៅកម្ពុជាដែលនាំចូលតែផលិតផលណាដែលថ្មីៗ ស្អាត ទាន់សម័យជាពិសេសម៉ូតកម្រាលព្រំមិនយកដដែលៗ ធ្វើយ៉ាងម៉េចក៏ដោយយកតែម៉ូតណាថ្មីជូនអតិថិជនទេ។ ព្រោះតែមានការតាំងចិត្តខ្ពស់បែបនេះហើយទើបធ្វើឱ្យហាងលក់កម្រាលព្រំ Our Stuff carpet/ Our Stuff Home ទទួលបានការគាំទ្រពីអតិថិជនជាបន្តបន្ទាប់មិនតែប៉ុណ្ណោះក៏ទទួលបាន Project ពីបុរីដូចជាបុរីជីបម៉ុង បុរីប៊ុនលី, បុរីភូមិសំរោង ,បុរីឃៀងហេង, បុរីជារី, ខុនដូរ The Penh House, អាផាតមិន Golden Avenue, និង Silver Town , Mekong View និងជាច្រើនទៀតផងដែរ។
ក្នុងនោះដែរ ហាងកម្រាលព្រំ Our Stuff carpet/ Our Stuff Home ក៏មានផ្គត់ផ្គង់កម្រាលព្រំ កម្រាលជើងបែបប្រណីតដែលមានក្បូរក្បាច់យ៉ាងប្រណីតថ្លៃថ្នូរជាច្រើនប្រភេទទៀតដែលមានគុណភាពប្រើធន់បានយូរ មិនជ្រុះរោម មិនហុយ មិនធំក្លិន និងងាយសំអាត ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះអតិថិជនក៏អាចកម្មង់កម្រាលព្រំដែលមានការឌីហ្សាញឡូហ្គូផ្ទាល់ខ្លួនក៏បានហើយហាងលោកក៏មានកម្រាលព្រំលក់ឬជួលសម្រាប់ដាក់តាមកម្មវិធីធំៗមង្គលការផ្សេងៗផងដែរ ដែលនាំចូលពីបរទេសដូចជាប្រទេសទូរគី អ៊ីតាលី អឺរ៉ុង និងប្រទេសចិនផងដែរ។
លោកសុខ លីអ៊ាវជុងដែលជាស្ថាបនិកហាង Our Stuff carpet/ Our Stuff Home បានបន្ថែម ថា ហាងរបស់លោកក្រៅពីលក់កម្រាលព្រំក៏មានសេវាកម្មសំអាតនិងថែទាំជូនអតិថជនដល់កន្លែងផងដែរ ដែលលោកផ្ទាល់មានម៉ាស៊ីនទំនើបគ្រប់គ្រាន់នាំចូលពីបរទេសសម្រាប់លាងសំអាតព្រំ ធានាមិនឱ្យហើរពណ៌ ជ្រុះរោមកម្រាលព្រំឡើយ និងអាចលាងសំអាតព្រំបានយ៉ាងល្អ ទាំងភាពកខ្វក់ ទាំងធូលីដី ក្លិន និងមេរោគផ្សេងៗនៅលើកម្រាលព្រំ នៅក្នុងនោះហាងរបស់លោកក៏មានក្រុមអ្នកជំនាញច្បាស់លាស់សិក្សា និងណែនាំអតិថិជនក្រាលជូនឱ្យត្រូវនឹងការដេគ័រដោយឥតគិតថ្លៃ។
ស្ថាបនិកហាងកម្រាលព្រំ Our Stuff carpet/ Our Stuff Home បានបញ្ជាក់ ថាលោកពិតជាចង់ឱ្យប្រជាជនខ្មែរប្រើប្រាស់កម្រាលព្រំដែលល្អប្រណីតដែលនៅបរទេសគេប្រើស្ទើរតែគ្រប់គេហដ្ឋាន គ្រប់ទីកន្លែង ដើម្បីលើកសម្រស់គេហដ្ឋានលោកអ្នកឱ្យកាន់តែមានភាពទាក់ទាញទាន់សម័យថែមមួយកម្រិតទៀតផងដែរ។

Source: Business Cambodia